សារលោកអគ្គនាយក

ក្រុមហ៊ុន ​ខេ អិន អិន​​ (ខេមបូឌា)​ សូមស្វាគមន៏!

យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះសមិទិ្ធផល​ដែលសំរេចបាន​នាពេលកន្លងមក​ និង   សមិទិ្ធផលនាថ្ងៃនេះ។​ ដោយមើលឃើញពី​តំរូវការគ្រឿងចក្រកសិកម្ម​និង​សំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា​​ កាន់តែមានតំរូវការកើនឡើង​​ ទើបចាប់ផើ្តមបងើ្កតក្រុមហ៊ុន ​ខេ អិន អិន​​ (ខេមបូឌា)​ ​ក្នុងឆ្នាំ​២០០៦ ដោយមានឆន្ទះប្តេជ្ញាមោះមុត​​​ ក្នុងការបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតផល អោយស្របតាមចក្ខុវិស័យរួម គឺជា “ក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកគ្រឿងចក្រឈានមុខ​គេ ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា​​ ˝។

បច្ចុប្បន្ននេះ ក្រុមហ៊ុន ​ខេ អិន អិន​​ (ខេមបូឌា)​ ជាក្រុមហ៊ុនឈានមុខគេ ហើយទទួលបានការគាំទ្រ​​ និងភាពជឿជាក់ខ្លាំងពីអតិថិជន​ ចំពោះការនាំចូលនូវគ្រឿងចក្រ​ថ្មីនិងគ្រឿងចក្រ​ចាស់សំរាប់ការប្រើប្រាស់តាមវិស័យផ្សេងៗ នៅក្នុងស្រុក​។

 

ដោយយល់ច្បាស់ពីតំរូវការដែលមានការប្រកួតប្រជែងខ្លាំងទៅលើតំលៃ​ និង​ សង្វាក់ផលិត​ផលនានា ក្រុមហ៊ុន ​ខេ អិន អិន​​ (ខេមបូឌា)​ ប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីផ្គត់ផ្គង់​ នូវផលិតផលគ្រឿងចក្រយ៉ាងសំបូរបែប​ ជូនដល់អតិថិជន​ ប្រកបដោយគុណភាព​និងតំលៃសមស្របក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។​​

លើសពីនេះទៅទៀត  យើងខ្ញុំមិនត្រឹមតែខិតខំអោយអស់លទ្ធភាព ក្នុងការផ្តល់ជូននូវផលិតផលដែលប្រកបដោយគុណតំលៃតែមួយគត់ប៉ុណ្ណោះទេ  ​​ព្រមទាំងសេវាកម្មថែទាំរហ័សទាន់ចិត្ត​ ជូនដល់អតិថិជនថែមទៀតផង។

យើងខ្ញុំសូមប្តេជ្ញានឹងជំរុញទំនាក់ទំនងទ្វេភាគី​ រវាងអតិថិជន និង ក្រុមហ៊ុន ​ខេ អិន អិន​​ (ខេមបូឌា)​ អោយកាន់តែមានអត្ថប្រយោជន៏​ខ្ពស់​​​ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជន​ដែលបាននឹងកំពុងបន្តនូវការគាំទ្រ និងមានទំនុកចិត្ដខ្ពស់​លើ ក្រុមហ៊ុន ​ខេ អិន អិន​​ (ខេមបូឌា)​ និង​ផលិតផលរបស់ក្រុមហ៊ុន ​ខេ អិន អិន​​ (ខេមបូឌា)​ ។