សារលោកអគ្គនាយក
ក្រុមហ៊ុន ខេ អិន អិន (ខេមបូឌា) សូមស្វាគមន៏!
យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះសមិទិ្ធផលដែលសំរេចបាននាពេលកន្លងមក និង សមិទិ្ធផលនាថ្ងៃនេះ។ ដោយមើលឃើញពីតំរូវការគ្រឿងចក្រកសិកម្មនិងសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែមានតំរូវការកើនឡើង ទើបចាប់ផើ្តមបងើ្កតក្រុមហ៊ុន ខេ អិន អិន (ខេមបូឌា) ក្នុងឆ្នាំ២០០៦ ដោយមានឆន្ទះប្តេជ្ញាមោះមុត ក្នុងការបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតផល អោយស្របតាមចក្ខុវិស័យរួម គឺជា “ក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកគ្រឿងចក្រឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ˝។
បច្ចុប្បន្ននេះ ក្រុមហ៊ុន ខេ អិន អិន (ខេមបូឌា) ជាក្រុមហ៊ុនឈានមុខគេ ហើយទទួលបានការគាំទ្រ និងភាពជឿជាក់ខ្លាំងពីអតិថិជន ចំពោះការនាំចូលនូវគ្រឿងចក្រថ្មីនិងគ្រឿងចក្រចាស់សំរាប់ការប្រើប្រាស់តាមវិស័យផ្សេងៗ នៅក្នុងស្រុក។
ដោយយល់ច្បាស់ពីតំរូវការដែលមានការប្រកួតប្រជែងខ្លាំងទៅលើតំលៃ និង សង្វាក់ផលិតផលនានា ក្រុមហ៊ុន ខេ អិន អិន (ខេមបូឌា) ប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីផ្គត់ផ្គង់ នូវផលិតផលគ្រឿងចក្រយ៉ាងសំបូរបែប ជូនដល់អតិថិជន ប្រកបដោយគុណភាពនិងតំលៃសមស្របក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះទៅទៀត យើងខ្ញុំមិនត្រឹមតែខិតខំអោយអស់លទ្ធភាព ក្នុងការផ្តល់ជូននូវផលិតផលដែលប្រកបដោយគុណតំលៃតែមួយគត់ប៉ុណ្ណោះទេ ព្រមទាំងសេវាកម្មថែទាំរហ័សទាន់ចិត្ត ជូនដល់អតិថិជនថែមទៀតផង។
យើងខ្ញុំសូមប្តេជ្ញានឹងជំរុញទំនាក់ទំនងទ្វេភាគី រវាងអតិថិជន និង ក្រុមហ៊ុន ខេ អិន អិន (ខេមបូឌា) អោយកាន់តែមានអត្ថប្រយោជន៏ខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនដែលបាននឹងកំពុងបន្តនូវការគាំទ្រ និងមានទំនុកចិត្ដខ្ពស់លើ ក្រុមហ៊ុន ខេ អិន អិន (ខេមបូឌា) និងផលិតផលរបស់ក្រុមហ៊ុន ខេ អិន អិន (ខេមបូឌា) ។